រលាបរាល់សប្តាហ៏. នេះគឺជាព្រះពរដែលព្រះផ្តល់។



បើតាមរូបភាពដែលគេបានបង្ហោះតាមបណ្ដាញសង្គម Facebook មជ្ឈមណ្ឌលសុខភាព ដែលស្ដេចប្រដាល់រូបនេះ គ្រោងនឹងសាងសង់នេះមានឈ្មោះថា Manny Pacquiao Medical Center ដែលទៅប្រហែលជាត្រូវចំណាយលុយច្រើនព្រោះការរចនាប្លងអគារគួរឲ្យទាក់ទាញប្រៀបបានទៅនឹងសណ្ឋាគារផ្កាយ៦ ផ្កា៧ អញ្ចឹង។
តាមពិតលុយដែលបានពីអាជីពប្រដាល់បានធ្វើឲ្យលោកជាប់ក្នុងបញ្ជីមហាសេដ្ឋីលុយពាន់លានដុល្លាររបស់ហ្វីលីពីទៅហើយ។ ដោយមានទ្រព្យចាយមួយជីវិតមិនអស់ លោកមិនដែលបិទភ្នែកមិនមើលពីទុក្ខលំបាកប្រជាជនក្រីក្រក្នុងប្រទេសហ្វីលីពីននោះ ពោលគឺលោកតែងតែជួយជនក្រីក្រតាមរយៈការផ្ដល់ជំនួយផ្សេងៗ ជាពិសេស ពេលប្រជាជនជួបគ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ ឬខ្យល់ព្យុះជាដើម។
កាលពីចុងឆ្នាំ២០១៦ កន្លងទៅនេះ Manny Pacquiao បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថានឹងសាងសង់ផ្ទះ ១ចំនួនខ្នងដល់ប្រជាជនហ្វីលីពីន ដែលមានជីវភាពទីទល់ក្រីក្រនៃស្រុកកំណើតរបស់លោក ។
គួរជម្រាបផងដែរទោះជាលោកមានលុយច្រើនក៏លោកមិនដែលចាយលុយខ្ជះខ្ជាយ ទៅទិញរថយន្តទំនើប ផ្ទះតម្លៃថ្លៃៗ សម្រាប់ភាពហ៊ឺហារបស់ខ្លួននោះទេ។ ផ្ទុយមកវិញលោកតែងតែបរិច្ឆាគជួយប្រជាជនរបស់លោក នេះក៏ព្រោះតែលោកយល់ពីទុក្ខលំបាករបស់ប្រជាជនក្រីក្រព្រោះមុននឹងលោកជោគជ័យលោកក៏ធ្លាប់ជាឆ្លងកាត់ទុក្ខលំបាកនេះដែរ៕
ប្រភព៖ pressnews.today
សកម្មភាពបង្រៀនថ្នាក់#សៀវភៅពិសេស នៅព្រះវិហារក្តីសង្ឃឹមថ្មី រលាបរាល់សប្តាហ៏. នេះគឺជាព្រះពរដែលព្រះផ្តល់។